DRAGON BRINGS LUCK


ពត៌មាន​ពិស្តារ

ដំណឹងជ្រើសរើសបុគ្គលិក

អ្នកកំពុងស្វែងរកការងារធ្វើ លែងបារម្ភហើយឥលូវ !!

ក្នុងឆ្នាំ 2016 ​វិស័យការងារ និង ការធ្វើមុខជំនួញមានការប្រកួតប្រជែងជាខ្លាំង ។ ​វាជាការលំបាក  សំរាប់ការ​ចាប់ផ្តើម​​ធ្វើមុខជំនួញដោយគ្មានដើមទុន រឺក៏ចូលបំរើការងារដោយគ្មានសញ្ញាប័ត្រ និង បទពិសោធន៍។​ដើម្បីជំរុញវិស័យការងារអោយកាន់តែប្រសើរឡើង​ក្រុមហ៊ុនឆ្នោតនាគនាំសំណាងដែលជាក្រុមហ៊ុនឆ្នោត ស្របច្បាប់ ទទួលបានអជ្ញាប័ណ្ណពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ​ ថាជាក្រុមហ៊ុន ឆ្នោតដែលមានតម្លាភាព​​​ សុក្រិតភាព និង យុត្តិធម៌ កំពុងស្វែង​រកបុគ្គលិកផ្នែកលក់ជាង 500 នាក់    ទូទាំងប្រទេសដើម្បីរួមចំណែកជួយសង្គមក្នុងការ​​ ផ្តល់ឱកាសការងារជូនដល់ប្រជាពលរដ្ឋគ្រប់រូប។

“ យើងមិនតំរូវអោយមានពួកគាត់រៀនចប់ មានបរិញ្ញាប័ត្រ រឺ មានបទពិសោធន៍នោះទេ​ អោយតែពួកគាត់​​​​​មាន​​បំណងនិងឆន្ទះខ្ពស់ក្នុងការបំពេញការងារ។ពួកយើងនឹងធ្វើការបណ្តុះបណ្តាលអោយពួកគាត់មានប្រាក់ចំណូលប្រចាំខែរួមទាំងកំរៃជើងសារដ៏ច្រើនសន្ធឹកសន្ធាប់ដែលនឹកស្មានមិនដល់ ទៅតាមការខិតខំប្រឹងប្រែងរបស់​ពួកគាត់​​​ ” លោក Ole Vagner នាយកក្រុមហ៊ុនឆ្នោតនាគនាំសំណាងមាន​បានប្រសាសន៍ដូច្នេះ។

បុគ្គលិកផ្នែកលក់របស់ក្រុមហ៊ុននាគនាំសំណាង

សូមបញ្ជាក់ថាថ្មីៗនេះ ក្រុមហ៊ុនឆ្នោតនាគនាំសំណាងទើបតែបាន ប្រគល់រង្វាន់ Jackpot ដ៏ធំរបស់ខ្លួនទៅដល់អ្នករស់នៅខេត្ត កំពង់ស្ពឺនូវចំនួនទឹកប្រាក់សរុប $ 500,000 ដែលជារង្វាន់ដ៏ធំបំផុតពុំ មិនធ្លាប់មាននៅ​​ព្រះរាជាណាចក្រកម្ពុជា។

លោក Ole ក៏បានមានប្រសាសន៍បន្ថែមទៀតថា “ ការងារដែលមានស្ថេរភាពគឺមានសារះសំខាន់ខ្លាំងណាស់ចំពោះសង្គមជាតិ និង ប្រជាពលរដ្ឋ ដែលនាំអោយពួកគាត់អាចរស់នៅបានដោយឯករាជ្យ និងមានភាពម្ចាស់ការ “ ។

ព័ត៌មានបន្ថែម : ០២៣ ៩៦៦ ៦៣៩ ឬ ចូលទៅកាន់គេហទំព័រ: www.dl639.com និង Facebook: Lucky Dragon Lotto ៕