សំនួរ និង ចម្លើយ
-
ប្រសិនបើខ្ញុំត្រូវរង្វាន់ Jackpot តើក្រុមហ៊ុនកាត់ពន្ធ លើតំលៃទឹកប្រាក់ Jackpot នោះដែររឺទេ?
ក្រុមហ៊ុនមិនធ្វើការកាត់ពន្ធនោះទេ។
-
តើខ្ងុំអាចទិញឆ្នោតនាគនាំសំណាងនៅកន្លែងណាខ្លះ?
លោកអ្នកអាចរកទិញបាននៅគ្រប់សាខាលក់របស់ ឆ្នោនាគនាំសំណាង ឬ ទ្រូម៉ានី ហើយលោកអ្នកក៏អាចទិញតាមរយះប្រព័ន្ធទូរសព្ទ័ ស្មាត ផងដែរ។
-
តើ ឆ្នោតឡូតូ 6/39 មានរង្វាន់អ្វីខ្លះ?
ឆ្នោតឡូតូ 6/39 មានរង្វាន់ ដូចជា
- ប្រសិនបើត្រូវ 3 លេខ នឹងទទួលបាន = 8,000 រៀល
- ប្រសិនបើត្រូវ 4 លេខ នឹងទទួលបាន = 100,000 រៀល
- ប្រសិនបើត្រូវ 5 លេខ នឹងទទួលបាន = 4,000,000 រៀល
- ប្រសិនបើត្រូវ 6 លេខ នឹងទទួលបាន = រង្វាន់ធំ
-
តើឆ្នោតឡូតូ 6/39 លេខដែលត្រូវគិតតាមលំដាប់ដែររឺទេ?
សំរាប់ឆ្នោតឡូតូ 6/39 ដែលមានពីលេខ ០១ ដល់លេខ ៣៩ នេះបងមិនចាំបាច់ត្រូវតាមលំដាប់នោះទេ អោយតែបងត្រូវចាប់ពី ៣លេខឡើងទៅក្នុងខ្សែតែមួយបងនឹងទទួលរង្វាន់
-
ពេលដែលខ្ញុំត្រូវរង្វាន់តើខ្ញុំអាចបើរង្វាន់បាននៅកន្លែងណាខ្លះ?
ប្រសិនបើត្រូវ 8,000 រៀល រហូតដល់តិចជាង 4,000,000 រៀល លោកអ្នកអាចបើរង្វាន់បានគ្រប់ភ្នាក់ងារលក់ឆ្នោតនាគនាំសំណាង ទ្រូម៉ាន់នី លីហួរ និងអ៊ីម៉ាន់នីទូរទាំងប្រទេស ដែលមានស្លាកសញ្ញាឆ្នោតនាគនាំសំណាង។ប៉ុន្តែចាប់ពី 4,000,000 រៀល ឡើងទៅ តំរូវអោយបងមកបើប្រាក់រង្វាន់នៅទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុននាគនាំសំណាង
-
តើខ្ញុំអាចទិញឆ្នោតប្រាំសំណាងតាមរយះទូរសព្ទ័ បានរឺទេ?
ឆ្នោតប្រាំសំណាងមិនអាចទិញបានតាមរយះទូរសព្ទ័ដៃបានទេ ។បងអាចរកទិញបានតាមរយះ ភ្នាក់ងារលក់ឆ្នោតនាគនាំសំណាង ទ្រូម៉ាន់នី លីហួរ និងអ៊ីម៉ាន់នីទូរទាំងប្រទេស ដែលមានស្លាកសញ្ញាឆ្នោតនាគនាំសំណាង។
-
តើឆ្នោតឡូតូ 6/39 ចេញឆ្នោតប៉ុន្នានថ្ងៃក្នុងមួយសប្តាហ៍ ?
ឆ្នោតឡូតូ ចេញលទ្ឋផលចំនួន7ថ្ងៃក្នុងមួយសប្តាហ៍ គឺនៅថ្ងៃ ចន្ទ័ រហូតដល់ អាទិត្យ វេលាម៉ោង 7:20 នាទីយប់ នៅការិយាល័យឆ្នោតនាគនាំសំណាង ។
-
ប្រសិនបើខ្ងុំត្រូវរង្វាន់តាមរយះទូរសព្ទ័ តើខ្ញុំអាចបានប្រាក់រង្វាន់បាននៅកន្លែងណា?
ប្រសិនបើ បងត្រូវ 8,000 រៀលក្រុមហ៊ុននឹងធ្វើការបញ្ចូលទឹកប្រាក់ ចូលលេខទូរសព្ទ័របស់បងដោយស្វ័យប្រវត្តិ
តែបើត្រូវ 100,000 រៀល បងត្រូវទៅបើនៅភ្នាក់ងារលក់ឆ្នោតនាគនាំសំណាង ទ្រូម៉ាន់នី លីហួរ និងអ៊ីម៉ាន់នីទូរទាំងប្រទេស ដែលមានស្លាកសញ្ញាឆ្នោតនាគនាំសំណាង
តែបើចាប់ពី 4,000,000 រៀល តំរូវអោយបងមកបើប្រាក់រង្វាន់នៅទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុននាគនាំសំណាង
-
ឆ្នោតឡូតូ 6/39 ចាប់ឆ្នោតនៅម៉ោងប៉ុន្នាន?
វេលាម៉ោង 7:20 នាទីយប់ រៀងរាល់ថ្ងៃច័ន្ទ ដល់ថ្ងៃអាទិត្យ
-
តើនៅកន្លែងណាខ្លះខ្ញុំអាចសាកសួរពត៌មានអំពីក្រុមហ៊ុនឡាក់ឃីស្តារដ្រេហ្គនឡូតូបាន?
អ្នកអាចស្វែងរកពត៌មានបានដោយគ្រាន់ចូលទៅកាន់គេហទំព័រ www.luckydragonlotto.com ឬ Facebook: “Lucky Dragon Lotto ឬ ទូរស័ព្ទមកលេខ 023 966 639 ចាប់ពីម៉ោង ៨:០០នាទីព្រឹក ដល់ ៥:០០នាទីល្ងាច ឬ នៅតាមគ្រប់ភ្នាក់ងារក្រុមហ៊ុនឡាក់ឃីស្តារដ្រេហ្គនឡូតូ ទ្រូម៉ាន់នី នៅគ្រប់ទីកន្លែងក្នុងប្រទេសកម្ពុជា។
-
បើខ្ញុំខកខានមើលការផ្សាយលទ្ធផលពីការផ្សាយផ្ទាល់ពីក្រុមហ៊ុន តើខ្ញុំអាចមើលការផ្សាយឡើងវិញតាមរយះណាខ្លះ?
បើអ្នកខកខានមិនបានមើលការផ្សាយលទ្ធផលពីការផ្សាយផ្ទាល់ពីក្រុមហ៊ុន អ្នកអាចចូលមើលលទ្ធផលឆ្នោតក្នុង FB Page: Lucky Dragon Lotto រឺ Website: www.dl639.com
-
បើសិនខ្ញុំកោសហើយឈ្នះរង្វាន់តើខ្ញុំអាចបើករង្វាន់បានយ៉ាងដូចម្តេច?
រាល់ពេលអ្នកកោស ហើយបានរកឃើញថាឈ្នះរង្វាន់ដែលមានទឹកប្រាក់តិចជាង ឬ ក្រោម ២ពាន់ដុល្លារ អ្នកអាចបើករង្វាន់បានភ្លាមៗតាមភ្នាក់ងារលក់ក្រុមហ៊ុឡាក់ឃី ស្តារដ្រេហ្គនឡូតូ ឬ ភ្នាក់ងារទ្រូម៉ាន់នី ទូទាំងប្រទេស។ ប្រសិនបើអ្នកឈ្នះរង្វាន់ដែលមានទឹកប្រាក់ស្មើ ឬ ច្រើនជាង ឬ លើស ២ពាន់ដុល្លារ អាចបើកបាននៅការិយាល័យកណ្តាលក្រុមហ៊ុនឡាក់ឃី ស្តារ ដ្រេហ្គន ឡូតូ នៅអគារលេខ 688 ផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ចាប់ពីថ្ងៃ ចន្ទ ដល់ សុក្រ ម៉ោង ៨:០០នាទី ដល់ ម៉ោង៥:០០នាទី។
-
តើនៅពេលបើករង្វាន់ក្រុមហ៊ុនតម្រូវអោយខ្ញុំមានឯកសារអ្វីខ្លះ?
រាល់ការបើករង្វាន់ដែលមានទឹកប្រាក់លើសពី២ពាន់ដុល្លារ ក្រុមហ៊ុនតម្រូវអោយអតិថិជនដែលបានឈ្នះនាំមកនូវជាមួយ ឆ្នោតកោសសន្លឹកដែលបានឈ្នះ ប័ណសំគាល់ខ្លួន ឬ លិខិតឆ្លងដែន ឬ ប័ណសំគាល់កន្លែងធ្វើការងារ ឬ ឯកសារដែលមានសុពលភាពផ្សេងៗទៀត។
-
តើនៅពេលឈ្នះ និងបើករង្វាន់ពីក្រុមហ៊ុនតម្រូវអោយខ្ញុំបង់ពន្ធដែរ រឺ ទេ?
តាមច្បាប់ព្រះរាជាណាចក្រកម្ពុជា រាល់ការឈ្នះរង្វាន់ និងបើករង្វាន់ឈ្នះនោះ មិនតម្រូវអោយអតិថិជនបង់ពន្ធទេ គឺអតិជនអាចបើករង្វាន់បានពេញចំនួនដែលបានឈ្នះនោះ។
-
តើឆ្នោតកោសដែលឈ្នះមានសុពលភាពនៃការបើករង្វាន់មានរយះពេលប៉ុន្មានខែ?
សន្លឹកឆ្នោតដែលបានឈ្នះត្រូវបានផ្តល់សុពលភាពបើករង្វាន់រយះពេល១ខែចាប់ពីពេលដែលបានទិញពីភ្នាក់ងារលក់ ឬ ក្រុមហ៊ុនឡាក់ឃីដ្រេហ្គនឡូតូ
-
តើខ្ញុំអាចបើករង្វាន់បានទេ ប្រសិនសន្លឹកឆ្នោតកោសដែលឈ្នះត្រូវបានបាត់?
ក្រុមហ៊ុនឡាក់ឃី ស្តារដ្រេហ្គនឡូតូ មិនទទួលខុសត្រូវនូវសន្លឹកឆ្នោតដែលបានឈ្នះត្រូវបានបាត់បង់នោះទេ។ ក្រុមហ៊ុនឡាក់ឃី ស្តារដ្រេហ្គនឡូតូ សូមផ្តល់ជាយោបល់ដល់អតិថិជនទាំងអស់ ក្នុងការការពារការបាត់បង់គួរតែចុះហត្ថលេខា និងដាក់អស័យដ្ឌានអោយបានពេញលេញនៅផ្នែកខាងក្រោយសន្លឹកឆ្នោតឈ្នះនោះ។